ថ្ងៃទី ១៤ កុម្ភៈ ប្រជាជនជាច្រើននៅលើសកលលោកអបអរសាទរបុណ្យនៃសេចក្តីស្រឡាញ់ ។ ពិធីនេះ ប្រារព្វឡើងធាតុពិតគឺសំដៅសំរាប់តែអ្នកដែលជាគូស្វាមីភរិយា ឬ ជាគូកំណាន់តែប៉ុណ្ណោះ ។ ខ្ញុំសូមបង្ហាញជូននូវឯកសារមួយដែលស្តែងអំពីប្រភពនៃ ទិវារបុណ្យនៃសេចក្តីស្រឡាញ់ ។
មានបូជាចារ្យមួយរួបឈ្មោះ វ៉ាលេនថាញ (Valentine) លោកបានរស់នៅក្នុងប្រទេសរ៉ូម អំឡុងឆ្នាំ ២៥០គ.ស ។ នាសម័យកាលនោះ ព្រះចៅអធិរាជក្លូដៀស គ្រប់គ្រងលើ ចក្រភពរ៉ូម ។ ព្រះចៅអធិរាជ រូបនេះចង់បានកងទ័ពច្រើនសំរាប់ផ្ទាល់ខ្លួន ។ បូជាចារ្យវ៉ាលេនថាញ រួមទាំងបណ្តាជនជាច្រើននាក់ ទៀតមិនចូលចិត្តទង្វើរបស់ ព្រះចៅអធិរាជប៉ុន្មានទេ ។ ដោយព្រោះថា ព្រះចៅអធិរាជគិតថា បុរសគ្រប់ វ័យទាំងអស់ គួរតែស្ម័គ្រចិត្តចូលបំរើកងទ័ព ។ មានបុរសជាច្រើនមិនចូលចិត្តធ្វើសឹកសង្គ្រាមទេ ។ ពួកគេមិនចង់ឃ្លាតចាកឆ្ងាយពីប្រពន្ធ និងសង្សាររបស់ខ្លួនឡើយ ។ ការនេះបណ្តាល អោយបុរសជា ច្រើនមិនចុះឈ្មោះជាកងទ័ព ។ ទង្វើនេះ ធ្វើអោយព្រះចៅអធិរាជមាន ប្រតិកម្មជាខ្លាំង ។ ទ្រង់មានផ្នត់ គំនិតថា ប្រសិនបើបុរសដែលមានគ្រួសារហើយ ទើបអាច ចូលបំរើកងទ័ពបាន ។ បន្ទាប់មក ព្រះចៅ អធិរាជបានចេញបញ្ជាបញ្ឈប់មិនអោយមាន អាពាហ៍ពិពាហ៍កើតឡើងតទៅទៀត ។ យុវវ័យជាច្រើន គិតថា ច្បាប់ថ្មីនេះពិតជាឃោរ ឃៅណាស់ ។ បូជាចារ្យវ៉ាលេនថាញ គិតថា គួរអោយអស់សំណើច ណាស់ ។ មួយវិញទៀត កិច្ចការដ៏ពេញនិយមរបស់បូជាចារ្យគឺរៀបចំអាពាហ៍ពិពាហ៍អោយប្រជាជន ។
ដោយបូជាចារ្យវ៉ាលេនថាញបដិសេធមិនធ្វើតាមបទបញ្ជា ក៏ត្រូវគេចាប់យកទៅឃុំក្នុងព័ន្ធនាគារ រង់ចាំការប្រហារជីវិត ។ ឃើញដូច្នោះ មនុស្សម្នាជាច្រើនបានមកសួរសុខទុក្ខលោក នៅក្នុងព័ន្ធនាគារ ព្រមទាំងបាចផ្កាចូលតាមមាត់បង្អួចអោយលោកថែមទៀតផង ។ ពួកគេចង់បង្ហាញថា ពួកគេក៏ជឿលើ សេចក្តីស្រឡាញ់ផងដែរ ។
មានយុវតីម្នាក់ជាកូនឆ្មាំគុកបានចូលមកជួបលោកបូជាចារ្យនៅក្នុងគុកមុនពេលដែល លោកត្រូវគេចាប់ យកទៅប្រហារជីវិត ។ នាងយល់ឃើញថា អ្វីដែលបូជាចារ្យវ៉ាលេនថាញ ធ្វើល្មើសនឹងបញ្ជាព្រះចៅ អធិរាជ ក្នុងការរៀបចំមង្គលការអោយប្រជាជន ថាជាកិច្ចការត្រឹមត្រូវ ។ នៅថ្ងៃចុងក្រោយនៃជីវិតរបស់ បូជាចារ្យវ៉ាលេនថាញ លោកបានបន្សល់លិខិត អរគុណចំពោះនាង ចំពោះមិត្តភាព និងភក្តីភាពរបស់ នាង ។ លោកបានសរសេរថា "សេចក្តីស្រឡាញ់ពីវ៉ាលេនថាញ" ។ ថ្ងៃដែលលោកបូជាចារ្យ វ៉ាលេនថាញទទួលមរណភាព គឺត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៦៩ គ.ស ។ ចាប់តាំងពីពេលនោះមក មនុស្សម្នាបានរំលឹក ពីថ្ងៃនេះតគ្នារៀងមក ។ ក៏ប៉ុន្តែ កិច្ចការដែលសំខាន់បំផុតគឺ គេគិតអំពីសេចក្តី ស្រឡាញ់ និង មិត្តភាព ។
កិច្ចការនេះ ក៏បានឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏ធំមហិមា និង ឥតលក្ខខណ្ឌរបស់ ព្រះជាម្ចាស់ ចំពោះមនុស្សលោក ដែលបានប្រទានព្រះបុត្រា[ព្រះយេស៊ូ] តែមួយរបស់ ទ្រង់មក ដើម្បីអោយអស់អ្នក ដែលបានទទួលជឿទ្រង់មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ (យ៉ូហាន ៣.១៦) ។
ទិវារនៃសេចក្តីស្រឡាញ់ គឺជាឱកាសដែលយើងរំលឹក និងទទួលសេចក្តីស្រឡាញ់ពី ព្រះជាម្ចាស់ ។ សូមយើងអធិស្ឋាន ។ សូមអរគុណព្រះជាម្ចាស់ដែលបានអោយខ្ញុំជាម្ចាស់ ស្នេហ៍របស់ព្រះអង្គ ។ អាមែន

No comments:
Post a Comment