ចំណងជើង ៖ ព្រះជាម្ចាស់ចង់បានការប្តេជ្ញាចិត្តទាំងស្រុងពីយើង
១. តើអ្វីទៅជាការប្តេជ្ញាចិត្ត?
·
គឺនៅពេលដែលយើងស្ម័គ្រចំណាយពេលវេលា
និង កម្លាំងញើសាមយើងទៅលើអ្វីម៉្យាងដែលយើងដាក់ជំនឿលើ ឬ ការសម្រេចចិត្តដ៏មុតមាំ
ដើម្បីធ្វើអ្វីមួយ ។
·
វាគឺជាអ្វីម៉្យាងដែលលោកអ្នកត្រូវតែធ្វើដោយចំណាយពេលវេលាលោកអ្នកផង
។
២. ព្រះយេស៊ូបានប្តេជ្ញាចិត្តក្នុងការស្រឡាញ់យើង
និងគង់នៅជាមួយយើង
យ៉ូហាន ១០:១១-១២
១១ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ
អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ ១២ រីឯអ្នកស៊ីឈ្នួលវិញ កាលគេឃើញចចកមកដល់
គេរត់ចោលចៀមទុកអោយចចកខាំអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន
ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។
រ៉ូម ៥:៨, ៣៨, ៣៩
៨ រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រិស្ដបានសោយទិវង្គតសំរាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។
៣៨ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា*ក្ដី វត្ថុស័ក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដី អំណាចនានាក្ដី ៣៩ អ្វីៗដែលនៅស្ថានលើ ក្ដី នៅស្ថានក្រោមក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្ដី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់ បានសំដែងអោយយើងឃើញ ក្នុងព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើងបានឡើយ។
ម៉ាថាយ ២៨:២០
៣.
ព្រះជាម្ចាស់ទាមទារយើងឱ្យមានការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់
ម៉ាថាយ ១៦:២៤
២៤ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន
ហើយមកតាមខ្ញុំចុះ ។
·
ការប្តេជ្ញាចិត្តទាមទារនូវការលះបង់
ជាពិសេសចំពោះការដើរតាមព្រះយេស៊ូ ។
·
កូនអើយ! ប្រគល់ចិត្តរបស់កូនឱ្យពុកមក
។
·
ទីបន្ទាល់នៃការលះបង់
ដើរតាមព្រះអង្គ ៖ កាលពីអាយុ១៥ឆ្នាំ ... តែមកដល់ឥឡូវ ការបង់ថ្លៃហាក់ដូចជាច្រើនជាង
ខាតជាង ។ ទោះជាយ៉ាងណាក្តី ខ្ញុំស្ម័គ្រចិត្ត ។
ឧទាហរណ៍គំរូវីរជននៃជំនឿខ្លះដែលបង្ហាញអំពីការប្តេជ្ញា
៖
នាងរស់ ១:១៥-១៧
«១៥ នាងណាអូមីនិយាយទៅ កាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបំរើព្រះរបស់នាងវិញហើយ
ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ ១៦ តែនាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូន
អោយចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ
អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន
ហើយព្រះរបស់អ្នកម្ដាយ ក៏ជាព្រះរបស់កូនដែរ។ ១៧ អ្នកម្ដាយស្លាប់ កន្លែងណា
កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។
មានតែសេចក្ដីស្លាប់ទេ ដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ
សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។»
យ៉ូស្វេ ២៤:១៥
…រីឯខ្ញុំ
និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបំរើព្រះអម្ចាស់»។
ទំនុកតម្កើង ២៣:៦
៦ ខ្ញុំដឹងជាក់ច្បាស់ណាស់ថា
ព្រះអង្គនឹងប្រទានសុភមង្គលអោយទូលបង្គំ ហើយព្រះអង្គប្រណីសន្ដោសទូលបង្គំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃអស់មួយជីវិត។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់មកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។
·
ការប្តេជ្ញាចិត្តចំពោះព្រះអម្ចាស់
ប្រៀបដូចជាការសច្ចាប្តេជ្ញារវាងប្តីប្រពន្ធពេលរៀបការយ៉ាងដូច្នោះដែរ ។
o
«បងសូមបំពាក់ចិញ្ចៀននេះជូនអូន
ជាសក្ខីភាពនៃអាពាហ៍ពិពាហ៍របស់យើង ព្រោះអូនជាអំណោយដ៏វិសេសជាងអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានប្រទានមក
។ សូមទទួលចិញ្ចៀននេះទុកជាកំណាន់ចិត្ត។ បងសន្យាចំពោះព្រះជាម្ចាស់ និង
ចំពោះលោកអ្នកដែលបានចូលរួមក្នុងពិធីមង្គលការអ្នកទាំងពីរនៅថ្ងៃនេះថា
បងសុខចិត្តព្រមទទួលយកអូន ធ្វើជាភរិយាតែមួយគត់ ទាំងស្រឡាញ់ថ្នាក់ថ្នម ចិញ្ចឹម
ការពារ ថែរក្សា ព្រមទាំងស្មោះស្ម័គ្រចំពោះអូនដោយចិត្តស្មោះត្រង់ ទោះបីសុខឬទុក្ខ
អាក្រក់ឬល្អ មានឬក្រ ឈឺឬជា តាមបង្គាប់នៃព្រះអម្ចាស់ដរាបអស់មួយជីវិត។»
បញ្ចប់សេចក្តី ៖
·
នៅថ្ងៃនេះ
ព្រះយេស៊ូចង់បានការតាំងចិត្តខ្ពស់របស់លោកអ្នកចំពោះព្រះអង្គ ។
·
តើលោកអ្នកអាចប្រគល់ចិត្តរបស់លោកអ្នកដល់ព្រះយេស៊ូ
ដើម្បីសោយរាជ្យលើលោកអ្នកយ៉ាងពេញទីទេ ?
·
តើលោកអ្នកព្រមសន្យាចំពោះព្រះជាម្ចាស់
ថានឹងរស់នៅសម្រាប់ព្រះអង្គ ទោះនៅទីណាក៏ដោយ ក្នុងស្ថានភាពណាក៏ដោយដែរឬទេ ?



