Tuesday, February 12, 2013



ចំណងជើង ៖ ព្រះជាម្ចាស់ចង់បានការប្តេជ្ញាចិត្តទាំងស្រុងពីយើង

១. តើអ្វីទៅជាការប្តេជ្ញាចិត្ត?
·         គឺនៅពេលដែលយើងស្ម័គ្រចំណាយពេលវេលា និង កម្លាំងញើសាមយើងទៅលើអ្វីម៉្យាងដែលយើង​ដាក់ជំនឿលើ ឬ ការសម្រេចចិត្តដ៏មុតមាំ ដើម្បីធ្វើអ្វីមួយ ។
·         វាគឺជាអ្វីម៉្យាងដែលលោកអ្នកត្រូវតែធ្វើដោយចំណាយពេលវេលាលោកអ្នកផង ។

២. ព្រះយេស៊ូបានប្តេជ្ញាចិត្តក្នុងការស្រឡាញ់យើង និងគង់នៅជាមួយយើង
យ៉ូហាន ១០:១១-១២
១១ ខ្ញុំ​ហ្នឹង​ហើយ​ជា​អ្នក​គង្វាល​ដ៏​ល្អ អ្នក​គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន១២ រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ ​កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម​ទុក​អោយ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កំចាត់កំចាយ​ជា​មិន​ខាន ពីព្រោះ​អ្នក​នោះ​មិន​មែន​ជា​អ្នក​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។

រ៉ូម ៥:៨, ៣៨, ៣៩
 រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​បាន​បង្ហាញ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​យើង គឺ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។
៣៨ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្ដី បច្ចុប្បន្នកាល​ក្ដី អនាគតកាល​ក្ដី អំណាច​នានា​ក្ដី ៣៩ អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ ក្ដី នៅ​ស្ថាន​ក្រោម​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បង្កើត​មក​ក្ដី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​ទ្រង់​ បាន​សំដែង​អោយ​យើង​ឃើញ ក្នុង​ព្រះគ្រិស្ដយេស៊ូ ជា​អម្ចាស់​នៃ​យើង​បាន​ឡើយ

ម៉ាថាយ ២៨:២០
២០ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»

៣. ព្រះជាម្ចាស់ទាមទារយើងឱ្យមានការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់
ម៉ាថាយ ១៦:២៤
២៤ បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ។
·         ការប្តេជ្ញាចិត្តទាមទារនូវការលះបង់ ជាពិសេសចំពោះការដើរតាមព្រះយេស៊ូ ។
·         កូនអើយ! ប្រគល់ចិត្តរបស់កូនឱ្យពុកមក ។
·         ទីបន្ទាល់នៃការលះបង់ ដើរតាមព្រះអង្គ ៖ កាលពីអាយុ១៥ឆ្នាំ ... តែមកដល់ឥឡូវ ការបង់ថ្លៃហាក់ដូចជាច្រើនជាង ខាតជាង ។ ទោះជាយ៉ាងណាក្តី ខ្ញុំស្ម័គ្រចិត្ត ។

ឧទាហរណ៍គំរូវីរជននៃជំនឿខ្លះដែលបង្ហាញអំពីការប្តេជ្ញា ៖
នាងរស់ ១:-១៧
«១៥ នាង​ណាអូមី​និយាយ​ទៅ​ កាន់​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន​ជាតិ​របស់​នាង និង​ទៅ​បំរើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»១៦ តែ​នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន អោយ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន​ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន​ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ ក៏​ជា​ព្រះ​របស់​កូន​ដែរ។ ១៧ អ្នក​ម្ដាយ​ស្លាប់​ កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះអម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។»

យ៉ូស្វេ ២៤:១៥
រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បំរើ​ព្រះអម្ចាស់»

ទំនុកតម្កើង ២៣:
 ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​អោយ​ទូលបង្គំ ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ យ៉ាង​ស្មោះស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ជានិច្ច។

·         ការប្តេជ្ញាចិត្តចំពោះព្រះអម្ចាស់ ប្រៀបដូចជាការសច្ចាប្តេជ្ញារវាងប្តីប្រពន្ធពេលរៀបការយ៉ាងដូច្នោះដែរ ។
o    «​បងសូមបំពាក់ចិញ្ចៀននេះជូនអូន ជាសក្ខីភាពនៃអាពាហ៍ពិពាហ៍​របស់យើង ព្រោះអូនជាអំណោយដ៏វិសេសជាងអ្វីៗទាំងអស់ដែលព្រះអម្ចាស់​បានប្រទានមក ។ សូមទទួលចិញ្ចៀននេះទុកជាកំណាន់ចិត្ត។ បងសន្យា​ចំពោះព្រះជាម្ចាស់ និង ចំពោះលោកអ្នកដែលបានចូលរួមក្នុងពិធីមង្គលការ​អ្នកទាំងពីរនៅថ្ងៃ​នេះថា បងសុខចិត្តព្រមទទួលយកអូន ធ្វើជាភរិយាតែមួយ​គត់ ទាំងស្រឡាញ់ថ្នាក់ថ្នម ចិញ្ចឹម ការពារ ថែរក្សា ព្រមទាំងស្មោះស្ម័គ្រ​ចំពោះអូនដោយចិត្តស្មោះត្រង់ ទោះបីសុខឬទុក្ខ អាក្រក់ឬល្អ មានឬក្រ ឈឺឬជា តាមបង្គាប់នៃព្រះអម្ចាស់ដរាបអស់មួយជីវិត។»

បញ្ចប់សេចក្តី ៖
·         នៅថ្ងៃនេះ ​ព្រះយេស៊ូចង់បានការតាំងចិត្តខ្ពស់របស់លោកអ្នកចំពោះព្រះអង្គ ។
·         តើលោកអ្នកអាចប្រគល់ចិត្តរបស់លោកអ្នកដល់ព្រះយេស៊ូ ដើម្បីសោយរាជ្យលើលោកអ្នកយ៉ាងពេញទីទេ ?
·         តើលោកអ្នកព្រមសន្យាចំពោះព្រះជាម្ចាស់ ថានឹងរស់នៅសម្រាប់ព្រះអង្គ ទោះនៅទីណាក៏ដោយ ក្នុងស្ថានភាពណាក៏ដោយដែរឬទេ ?

No comments:

Post a Comment