ជីវិតគឺជាដំណើរកាលនៃការរៀន ។ ពេលខ្លះ យើងមានអារម្មណ៍ថា ជីវិតមិនស្មើភាព មិនសក្តិសម ច្របូកច្របល់ និង គួរអោយធុញទ្រាន់ណាស់ ។ ក៏ប៉ុន្តែ យើងអាចរកឃើញអត្ថន័យនៃជីវិតបានដរាបណា យើងដឹងថា យើងរស់នៅសំរាប់អ្វី យើងចង់ក្លាយទៅជាអ្វី និង អ្វីដែលយើងចង់សំរេច ។ ដើម្បីឆ្លើយទៅនឹង សំណួរទាំងអស់ខាងលើនេះ ដំបូងយើងត្រូវមានទំនាក់ទំនងល្អជាមួយបុគ្គលម្នាក់ដែលបានបង្កើតយើង និង ស្រឡាញ់យើងជារៀងរហូត មិនថាជាយ៉ាងណា ។ បុគ្គលម្នាក់នោះគឺជាព្រះជាម្ចាស់ ដែលបានបង្កើត ផ្ទៃមេឃ និង ផែនដី ។ ទ្រង់គឺជាម្នាក់ដែលបានបង្កើតលោកអ្នក ហើយនិង ខ្ញុំ ។ លើសពីនេះទៅទៀត ទ្រង់ យកព្រះទ័យទុកដាក់ចំពោះយើង ក្នុងគ្រប់កិច្ចការទាំងប៉ុន្មានដែលយើងធ្វើ ។ ទ្រង់ទតរំពៃមើលយើង គ្រប់រដូវកាល ។ យើងប្រាកដច្បាស់ស្គាល់ និង បានឮអំពីទ្រង់ គឺជាព្រះយេស៊ូ អ្នកដែលប្រទានជីវិត ។ លុះត្រាតែ និង ដរាបណាលោកអ្នកស្គាល់ថាទ្រង់ជានរណាសំរាប់លោកអ្នក ទើបលោកអ្នកនឹងដឹងថា យើងគួររស់សំរាប់អ្វី និង អ្វីដែលយើងត្រូវសំរេច ។ ប្រសិនបើលោកអ្នកមានចំ ណាប់អារម្មណ៍ចង់ដឹងច្បាស់បន្ថែមទៀត អំពីព្រះយេស៊ូ សូមបើកអារម្មណ៍ទូលាយ សរសេរមកកាន់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមអោយអស់ពីលទ្ធភាពរបស់ខ្ញុំក្នុងការឆ្លើយតបមកលោកអ្នកវិញ តាមដែលអាចធ្វើ ទៅបាន ។ ខ្ញុំបានប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ទ្រង់ ។
គ្រប់យ៉ាងសំរាប់លោកអ្នក!
No comments:
Post a Comment